Posted in Just My Thought, Lesson Learn, Life, Randomly Post, Reflection, Society

«ជម្ងឺតួឯក»

ជម្ងឺតួឯក

មែនទែនទៅ «ជម្ងឺតួឯក»នេះ មានតែគ្រប់គ្នាហ្នឹង ទាំងខ្ញុំអ្នកសរសេរ និងអ្នកដែលកំពុងអាននេះ…គ្រាន់តែថាមានតិច ឬច្រើនប៉ុណ្ណោះ

«ជម្ងឺតួឯក» នេះ គឺជាប្រភេទមួយនៃជម្ងឺសង្គមផ្សេងទៀត ដូចជាជម្ងឺច្រណែនឈ្នានីស ជម្ងឺប្រច័ណ្ឌ ជម្ងឺខ្ចិល ជម្ងឺខ្លាចគេល្អជាង ជម្ងឺខ្ទាស់ជើងក្មេងជំនាន់ក្រោយ ជម្ងឺនិយាយដើមគេ ជម្ងឺចាក់រុកគេពីក្រោយខ្នង និងជម្ងឺព្រះនាងម្ចាស់ឬគេស្គាល់ថា Drama Queenជាដើម។

ក៏ប៉ុន្តែ ប្រភេទ«ជម្ងឺតួឯក»នេះ វាមានភាពចង្រៃជាងជម្ងឺផ្សេងទៀត ត្រង់ថាពេលខ្លះ«ជម្ងឺតួឯក»នេះ គឺជាបណ្តុំនៃជម្ងឺសង្គមដែលបានរៀបរាប់ខាងលើមួយចំនួន ឬទាំងអស់។ ហើយវាធ្វើឲ្យទំនាក់ទំនងក្នុងសង្គម ឬទំនាក់ទំនងរវាងបុគ្គលប្រេះឆា វាធ្វើឲ្យមនុស្សស្អប់គ្នា លែងហ៊ានទុកចិត្តគ្នា ធ្វើឲ្យមនុស្សយូរៗទៅមើលឃើញគ្នាដូចជាបីសាចចឹង។

«ជម្ងឺតួឯក»នេះ កើតឡើងជាញឹកញាប់ នៅពេលមនុស្សព្យាយាមលាក់បាំងសារធាតុអាក្រក់របស់ខ្លួនឯង (តាមពិតទៅ យើងត្រូវទទួលស្គាល់ការពិតថា សារធាតុមនុស្ស វាអាត្មានិយម) ឬនៅពេលមនុស្សព្យាយាមបង្ហាញពិភពលោកថាខ្លួនឯងហ្នឹង វា ស្អាត អស្ចារ្យ និងពូកែជាងអ្នកដទៃ។ នៅពេលយើងប្រឹងការពាររូបភាព«ល្អឥតខ្ចោះ»របស់ខ្លួនឯង (ល្អឥតខ្ចោះហ្នឹង ពេលខ្លះមានតែសម្បកក្រៅទេ ព្រោះមនុស្សខំនោះខំ លាក់កន្ទុយមិនឲ្យគេដឹង ខ្លាចខូចក្រេដីត) ជ្រុលខ្លាំងពេក ក្នុងមធ្យោបាយខុស វាបែរជាបង្កឲ្យមាន «ជម្ងឺតួឯក»នេះទៅវិញ។

«ជម្ងឺតួឯក»នេះ ពិបាកបន្តិចនៅត្រង់ថា មិនមានថ្នាំអីព្យាលបាលទេ លុះត្រាតែមនុស្សជិតត្រាស់ដឹងដូចព្រះពុទ្ធ ហើយទទួលស្គាល់ពីភាពអាក្រក់របស់មនុស្សខ្លួនឯងនេះ។

«ជម្ងឺតួឯក» អាចកត់សម្គាល់បានតាមអាការៈដូចខាងក្រោមនេះ៖

  • ខ្លួនជាអ្នកធ្វើខុស ឲ្យច្បាស់ក្រលែត ដើរចោទដាក់គេ ហើយធ្វើដូចអត់មានរឿងអី គ្រាន់តែដើម្បីឲ្យគេមើលមកឃើញថាខ្លួនឯងល្អ ចោទដាក់គេឲ្យរួចមួយគ្រាសិន ចង់មានរឿងអីកើតឡើងលើគេពេលក្រោយ ក៏មិនខ្វល់
  • ធ្វើល្អដាក់អ្នកផ្សេងតែ៦ទេ តែដើរប្រាប់គេថាបានសាងល្អដល់៩
  • តែបើខ្លួនឯងអ្នកធ្វើខុស១០ ហើយមិនមានមធ្យោបាយលាងខ្លួនឯងឲ្យជ្រះស្រលះ ដើរប្រាប់គេថាខ្លួនហ្នឹងខុសតែ៣ទេ
  • បំពេញការងារដែលជាកាតព្វកិច្ច ឬទំនួលខុសត្រូវខ្លួនឯងឲ្យលើគោក ដើរនិយាយប្រាប់គេមើលតែខ្លួនសាងអំពើសប្បុរសធម៌ (យូរៗទៅ អ្នកជុំវិញខ្លួនជំពាក់គុណទាំងអស់ហ្នឹង។ ឆ្ងល់ដែរ គុណហ្នឹងពេលខ្លះទៀតដូចជាសងម៉េច ក៏មិនចេះអស់ដែរ ដូចគុណបុណ្យ៧មករាចឹង)។
  • ជួយគេហើយ ចង់បានណាស់គុណសម្បិត្តិ និយាយអាដែលៗ ដូចជាមិនចេះហត់។ ជួយហើយដើរប្រាប់គេឯងថា បានជួយអ្នកនេះ ជួយអ្នកនោះ ខ្លាចគេឯងផងទាំងពួងមិនស្ងប់ស្ងែង។
  • ខ្លួនឯងអ្នកធ្វើការសម្រេចចិត្តចុងក្រោយ ដល់លទ្ធផលមិនដូចចិត្ត បន្ទោសថាខុសមកពីអ្នកផ្តល់យោបល់
  • ពេលឈ្លោះគ្នាម្តងៗ ដើរនិយាយប្រាប់អ្នកដទៃថា ភាគីម្ខាងទៀតជាអ្នកខុសទាំងស្រុង បើមិនចឹងក៏ថាគេអ្នកចាប់ផ្តើមមុន (អារឿងឈ្លោះគ្នានេះ គ្មានទេដែលថាខាងណាមួយខុសទាំងស្រុង ខុសទាំងសងខាងហ្នឹង គ្រាន់តែថាពេលខ្លះខុស ៥០%ម្នាក់ ឬជួនកាលម្នាក់ខុស៦០% ម្នាក់ទៀតខុស ៤០% ហើយជួនកាលទៀត ម្នាក់ខុស ៧០% ឯម្នាក់ទៀតខុស៣០%)
  • ចូលចិត្តណាស់ អារឿងរៀបរាប់ កែច្នៃសាច់រឿង ឲ្យខ្លួនឯងក្លាយជាជនរងគ្រោះ (Victimizing yourself) ក្លាយជាតួស្លូត តួមិនដឹងអី (ដឹងហើយថា មនុស្សយើងម្នាក់ៗ ពិតជាកែសម្រួលការពិតខ្លះ នៅពេលដែលរំលឹកព្រឹត្តិការណ៍ណាមួយឡើងវិញ ដើម្បីឲ្យស្តាប់ទៅដូចខ្លួនឯងតួឯក តែបើច្នៃខុសការពិតពេក ក៏គេមិនអាចទទួលយកបានដែរ)

*** មិនទាន់សរសេរចប់ទេ​ ចាំទំនេរចូលលេងម្តងទៀតផង​ 🙄🙄🙄

តិច ឬច្រើន &ត្រូវ ឬខុសធ្លាប់ទេ? សាកសួរខ្លួនឯងតិចមើល!

ជួយប្រាប់វិញផង 😀

Posted in Just My Thought, Lesson Learn, Randomly Post, Reflection, Society

~Don’t Judge~

A man who drinks, smokes or watches porn (more to count) is probably not a bad guy.

So perhaps you don’t judge a woman who wears short, marks tattoo on her skin, or loses her virginity (more to count: who leave culture frame behind…) is a bad one!!!

And perhaps you don’t assume that a gay is a bad person either.

#ជិតត្រាស់ដឹង #SocialReflection #RandomThought #PlsDon’tJudge #FreeYourMind #UnboxYourSoul

virtue-of-an-evolved-devotee-dont-judge

Posted in :), តួ​អង្គ​ក្នុង​Blog, ប្រចាំ​ថ្ងៃ, Heart, Him, Life, Love Story Random, Randomly Post, The Only Me :D

~A Letter to Mr.~

Dear Mr.,

It’s completely fun and sursprise how you’re introduced into my life, how I get to know exactly who you’re even before we meet in person, how I stop challenging myself and stop stepping into any relationship but ‘you,’ how people keep saying how good you are and how good you gotta treat me in the future, how my life could reach its maximize being with you, how I choose no longer dating anyone else but ‘you,’ how I’ve currently been so passive in love coz I know you soon will come to me….

(To be continued due to a busy schedule lately lol)

Dear Mr.,

Now I know you’re White, your height is around 1.75 meters, and your hair is a little curly (not sure about ur hair color) 😀

 

Dear Mr.,

I do know that if M not gotta flight to see you or you flight to see me here. Let’s fade decide.