Posted in Event, Inspiration, Internship, Journalist, My Nation

~First Golden Medal Girl, Sorn SeavMey~

Historical Event–03 October 2014

Today, Sorn SeavMey wins the first golden medal for Cambodia

#Proud

M here to share her profile background which I interviewed her last several months

VOA Khmer —នាងហ៊ាន សុជាតា នៃវីអូអេ រាយការណ៍​ជូន​ពីរាជធានីភ្នំពេញ​ដូច​តទៅ៖

Text: វាជារឿង ​កម្រ​ដែលមនុស្ស​ក្នុង​គ្រួសារតែ​មួយ​មាន​ឧបនិស្ស័យ​ដូច​គ្នា​ក្នុង​ការ​ ធ្វើ​អ្វី​មួយ។ប៉ុន្តែអេលីត ដាវីននិង​សៀវម៉ី ​គឺជា​បង​ប្អូន​បង្កើត​ក្នុង​គ្រួសារ​តែ​មួយ​ដែល​មាន​ឧ​ប្បនិស្ស័យ​​ក្នុង​​ កី​ឡា​តៃ​ក្វាន់​ដូ​ដូច​គ្នា។​ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​ពួកគេ​​​គឺជា​ ម្ចាស់​មេដៃ​មាស​និង​មេដៃ​ប្រាក់​នៃ​កី​ឡាតៃ​ក្វាន់ដូក្នុងការ​ប្រកួត​កីឡា​ នៃ​បណ្តា​ប្រទេស​អាស៊ីអគ្នេយ៍​ហៅ​ថា​Sea Games។ការ​ប្រកួត​ដែល​បានបញ្ចប់​កាល​ពី​ខែធ្នូឆ្នាំ​២០១៣ នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬភូមា។​ជាកីឡាការនី​​វ័យ​១៩​ឆ្នាំ ​ ស៊ន សៀវ​ម៉ី ទទួល​​បាន​មេដៃ​មាសនៃការ​ប្រកួតនេះ។​​​គឺជា​​មេដៃ​មាស​ដំបូង​គេ​​ក្នុង​ការ​ប្រកួត​កីឡា​តែក្វាន់ដូ​នៅ SEA GAMES សម្រាប់​ប្រទេស​កម្ពុជា។

«អ្វី​ដែល​អាច​ធ្វើ​ឲ្យខ្ញុំ​ឈ្នះបាន​គឺ​មុខ។ មាន​ប្រៀប​ជាង​គេ​ដោយសារ​ខ្ញុំ​មាន​កំពស់ខ្ពស់​ជាង​គេ​។ គឺ​ទាត់ពោះ ជាពិសេស​ត្រូវការពារ​ច្រើន​ ពេល​គេចូល​មកចឹង យើងធាក់​ដើម្បី​កុំ​ឲ្យ​គេ​ចូល​មក​ជិត​យើង​បាន​។​​ យើង​ឆ្លាត​ត្រង់ថា​នៅ​ពេល​ពិន្ទុ​យើង​ឈ្នះ​ យើង​អាច​ចេះ​ការពារ​ ចេះ​បិទពិន្ទុ​កុំ​ឲ្យ​គេ​ចូលទាត់​​យើង​បាន​»។​

កញ្ញា​ស៊ន សៀវ​ម៉ី មាន​កំពស់​១.៨២ម៉ែត ​។នាងជាសិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ឬស្សីកែវ​ ជាយ​រាជធានី​ភ្នំពេញ​។នាងទើប​តែ​​ប្រលូក​ក្នុង​វិស័យ​តៃ​ក្វាន់​ដូ​បាន​ រយៈពេល​២ឆ្នាំ​​​ប៉ុណ្ណោះ​។​ហើយ​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ចំនួន​ ៤ដង​ គឺ​នៅ​មីយ៉ាន់ម៉ានេះ​ នៅ​ប្រទេស​​ឥណ្ឌូ​នេស៊ី​កាល​ពី​ឆ្នាំ​២០១១ ​​នៅ​ប្រទេស​វៀតណាម និង​​ឡាវ។​​កញ្ញា​ស៊ន សៀវម៉ី​ទទួលបាន​​មេដាយចំនួន​​៤ មេដាយ​មាស១ និងមេដាយ​​សំរឹទ្ធិ៣ ក្រៅ​ពី​នោះ​នាងក៏ទទួល​បានមេដាយ​មាស​ពីរផ្សេង​ទៀត​ពី​ប្រកួត​​ជើង​ឯក​ នៅប្រទេស​ខ្មែរទាំង​ពីរ​លើក​​។​

មាន​សម្បុរ​ស​ និង​មាន​រាង​ស្តើង​ កញ្ញា​ ស៊ន សៀវ​ម៉ី​ ​ជា​ប្អូន​ស្រី​ពៅ​ក្នុង​ត្រកូល​ស៊នដែល​មាន​បងប្អូន​សរុប​៦​រូប​ និង​មាន​ម្តាយ​ជា​ស្ត្រី​ម៉េម៉ាយ​។​​ កញ្ញ​រៀបរាប់​ពី​​​កត្តា​ជំរុញ​ឲ្យ​កញ្ញា​ចូល​ហាត់​កីឡា​តៃ​ក្វាន់ដូ និងលើក​​ពី​​អត្ថប្រយោជន៍​ដែល​មាន​បង​ប្អូន​ទាំង​បី​រូប​នៅ​ក្នុង​វិស័យ​តែ​មួយ​ដូច្នេះ​។

«ពេលដំបូង​អត់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ចង់ហាត់ទេ ចូល​ទៅ​លេង ហើយ​ឃើញ​បង​ស្រី​ចេញ​ទៅ​ប្រកួត​ ហើយ​ខ្ញុំ​អត់​បាន​ចេញ​ទៅ​ ហើយ​គាត់​ទៅ​ណា​ក៏​គេ​ស្គាល់ច្រើន​ ហើយ​ឃើញ​បិទ​រូប​នៅ​តាម​ផ្លូវ​ ក៏​មាន​អារម្មណ៍​ថា​ចង់​ធ្វើ​ដូច​គាត់។​ បង​ប្អូន​ខ្ញុំ​បី​នាក់​ ហាត់​ជុំ​គ្នា​ល្អ​ម្យ៉ាង ព្រោះ​នៅ​ពេល​ខ្ញុំ​មាន​អី​ខុស​មួយ​ បង​ប្រុស​បង​ស្រី​ខ្ញុំ​អាចជួយ​កែ​ខ្ញុំ​បាន​ អាច​ប្រាប់​គ្នា​ទៅវិញទៅ​មក​បាន​។ ហើយ​ពេល​ដែល​ហាត់​នឹង យើង​គេង​នឹង ញ៉ាំនឹង​​ ចឹង​ជុំ​បង​ប្អូន​ក៏ស្រួល​»។​

កញ្ញា ស៊ន ដាវីន វ័យ​​២១​ឆ្នាំ ជា​បង​ស្រី​បង្កើត​របស់​ ស៊ន សៀវម៉ី។ មាន​កម្ពស់១.៨០​ម៉ែត នាង​​ជា​និស្សិត​គរុកោសល្យ​ឆ្នាំ​ទី​២ នៃសាលាអប់​រំ​​កីឡា​ផងដែរ។

ដាវីន ជា​ម្ចាស់​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​SEA GAMESលើក​ទី​២៧​នេះ។​ប៉ុន្តែ​នាង​ហាក់​ដូច​ជា​មាន​អារម្មណ៍​ខក​ចិត្ត។

«​ពេល​វៃទឹកទី​មួយ​ ទឹក​ទីពីរឈ្នះ​ហើយ។ ក៏ប៉ុន្តែ​ទឹក​ទី​៣​ ពិន្ទុ​ឈ្នះ​ដាច់ហើយ តែ​អត់ចេះការពារ​ ដល់ពេល​ចឹង​ទៅ​កីឡាការនី​គាត់ប្តូរ​ក្បាច់​ ខ្ញុំ​ភ្លាត់ស្នៀត​របស់​គាត់។ បើ​ខ្មែរ​យើង​គេ​ហៅ​ថា​ក្បាច់កាប់ចាន​ គាត់ពូកែ​ខាង​ហ្នឹង​ ដល់​ពេល​ចឹង​ទៅ​ភ្លាត់ស្នៀត​​កន្លែង​នឹង​មា៎តិច​ ហើយ​កៀក​ម៉ោង​ពេក​ដេញ​អត់ទាន់។ ខ្ញុំ​វាយ​រៀង​កាច ខ្ញុំ​អត់​ចង់​ការពារ​ អត់ចង់​រត់​ ពី​ព្រោះ​ធម្មតា​ពេល​​ឈ្នះ គេ​ត្រូវ​រត់​ដើម្បីពន្យារ​ម៉ោង​ ប៉ុន្តែ​ខ្ញុំ​អត់​រត់​ ខ្ញុំ​សម្រុក​រហូត​ ទៅ​ជា​ការ​ភ្លាត់ស្នៀត​របស់ខ្ញុំ​​»

ឆ្លងកាត់​ការ​ហ្វឹកហាត់​និង​ការ​ប្រកួត​​កីឡា​តៃ​ក្វាន់​ដូ​អស់​រយៈពេល​៧ឆ្នាំមកនេះ ដាវីន​ធ្លាប់​ទទួល​បានមេដាយសរុប​​ចំនួន​​១៥ពី​ការ​ប្រកួត​របស់​ខ្លួន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ដែល​មាន​មេដាយ​មាសចំនួន​៣ មេដាយ​​ប្រាក់ចំនួន​៥ និង​មេដាយសំរិទ្ធិ​ចំនួន៧​។​

អង្គុយ​ជាមួយ​ម្តាយនៅក្នុង​ផ្ទះដែល​ស្ថិ​ត​នៅមិនឆ្ងាយ​ពី​ក្លិបបង្ហាត់​តៃ​ក្វាន់ដូប៉ុន្មាន​នោះ​​ ​ដាវីន​មាន​សម្បុរ​ស្រអែម និង​មានមាឌ​​ធំ​ដំបង។ កីឡាការនី​តៃ​ក្វាន់ដូ​​រូប​នេះ ក៏​ធ្លាប់​ធ្វើ​ជា​អ្នក​ដើរម៉ូដ ដូច​ដែល​ខ្លួន​ធ្លាប់​មាន​ក្តី​ស្រមៃ​កាល​ពី​កុមារភាព​ផង​ដែរ​។ ដាវីន​រំពឹង​ថា​ខ្លួន​នឹង​អាច​ទទួល​បាន​ជោគជ័យ​ទាំង​វិស័យដើរម៉ូដ និង​វិស័យ​កីឡា។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ដាវីន​ហាក់​ដូច​ជា​ផ្តល់​អាទិភាព​ទៅ​ផ្នែក​កីឡាជាង​ដោយ​ហេតុថា ភាព​ជោគជ័យ​របស់​ខ្លួន​​ជា​កីឡាការនី​ឆ្នើម​នេះ​ បាន​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​តម្លៃ​ស្រ្តី​ក្នុង​ប្រទេស​កម្ពុជា។​

«ខ្ញុំ​ចង់​ល្បី​ខាង​កីឡា ជាង​សិល្បៈ។ ខ្ញុំ​គិត​ថា​កីឡា​ល្បី​បែប​អន្តរជាតិ​ ចឹង​ពេល​ខ្ញុំ​ប្រកួត​អន្តរជាតិគេ​ស្គាល់ខ្ញុំ​ច្រើន​ ហើយ​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​គាត​ឲ្យ​តម្លៃ​កីឡា​ខ្លាំង ដោយសារ​យើង​ជា​មនុស្ស​ស្រី​ ហើយ​យើងអាច​យក​មេដាយ​បាន វា​ល្អ​ក្នុង​នាម​យើង​ជា​ស្រ្តី​ខ្មែរ​»

លោក ស៊ន អេលីត គឺ​ជា​បង​ប្រុស​បង្កើត​របស់​កីឡាការនី​ ស៊ន ដាវីន និង​ស៊ន សៀវ​ម៉ី។​ ស្ថិត​ក្នុង​វ័យ​២៨ឆ្នាំ លោកមាន​កម្ពស់​រហូតដល់​១.៩៧ម៉ែត។ លោក​អេលីត​​​ ​ ហាត់​តៃ​ក្វាន់ដូ​ អស់​រយៈពេល​៥ឆ្នាំហើយ​។ លោក​ធ្លាប់​ចូល​រួ​ម​ប្រកួតនៅ​ប្រទេស​កូរ៉េ នៅ​ប្រទេស​វៀតណាម​ នៅ​ប្រទេស​ឥណ្ឌូនេស៊ីឆ្នាំ២០១១ ​ នៅប្រទេសឡាវឆ្នាំ​​២០០៩ ​នៅ​ប្រទេស​​ថៃឆ្នាំ​២០០៧​និង​ជា​ចុង​ក្រោយ​លោក​អេលីត​ ប្រកួត​SEA GAMES នៅប្រទេស​ភូមាឆ្នាំ២០១៣។

«​មិន​មែន​ថា​ត្រឹម​តែ​សប្បាយ​ធម្មតា​ទេ​។ អា​ថ្ងៃ វា[សៀវម៉ី​]​វាយ​បាន​មេដាយ​មាស ខ្ញុំ​ហ៊ោៗ គ្រាន់​តែ​វា​វាយ​បាន​មេដាយ​មាស​ចប់​ ខ្ញុំ​ចង់​ទន់​ជង្គង់​ទៅ​ហ្មង៎។ អរពេក​» ។​​​

លោក​អេ​លី​ត​ បាន​ឲ្យ​ដឹង​ថា កាលដែល​បង​ប្អូន​របស់​លោក​ទាំង​៣​រូប​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ជា​រឿង​ចៃ​ដន្យ​ដែល​នឹក​ស្មាន​មិន​ដល់​។

លោក​អេលីត កោតសរសើរ​ពី​ប្អូន​ស្រី​របស់​ខ្លួន​ដែល​បានឈាន​ជើង​ចូល​ប្រកួត​ដល់​កីឡាអូឡាំពិច​ និង​បាន​​ពាំនាំ​មក​ឲ្យ​កម្ពុជា​នូវ​មេដាយ​មាស​ពី​ការ​ប្រកួត​SEA GAMEផ្នែក​តៃក្វាន់ដូ​​លើក​ទី​មួយ​។​

«អត់​នឹក​ស្មាន ដូច​ខ្ញុំ​បាន​ចូល​ដល់​អឺរ៉ុប​ ហើយ​ប្អូន​ស្រី​ខ្ញុំ​ដាវីន ក៏​បាន​ចូល​ដល់​អឺរ៉ុប​ដែរ​ទៅ​ដល់​អង់គ្លេស​ ប្រកួត​អូឡាំពិច​។ ហើយ​អាម៉ី​នេះ គេឡើង​ខ្ពស់​ជាង​ពីរ​នាក់​ខ្ញុំ​ឆ្ងាយ​។ ដូច​ដាវីន គេ​បាន​ចូល​អូឡាំពិច​លើក​ទី​មួយ​ សម្រាប់​ប្រទេស​កម្ពុជា​សម្រាប់​តៃ​ក្វាន់ដូ​ហ្មង៎ ហើយ​ម៉ី​គេ​បាន​មេដាយ​មាស​ដំបូង​គេ​បំផុត​សម្រាប់​តៃ​ក្វាន់​ដូ​[​កម្ពុជា​]សម្រាប់SEA GAME»

លោក​ ស៊ន អេ​លីត​ ធ្លាប់​បាន​ធ្វើ​ជា​កម្មកររោង​ចក្រ ជា​កីឡាករ​ប្រដាល់ ជា​ជ័យលាភី​មេដាយ​មាស​ក្បាច់​គុណវ៉ូ​វៀតណាម​ពីWorld Championship និង​ចុង​ក្រោយ​នេះ​ជា​កីឡាករ​ជម្រើសជាតិ​​តៃក្វាន់ដូ។ ​​គិត​មក​ត្រឹម​ឆ្នាំ​២០១៣​នេះ កីឡាករ​រូបនេះ​ធ្លាប់​ចេញ​ទៅ​ប្រកួត​នៅក្រៅប្រទេស​ប្រមាណជាជាង​១០លើក និង​ទទួល​បាន​មេដាយ​សរុប​ជាង​ដប់មេដាយ​​​។​

កីឡាករ កីឡាការនីជម្រើជាតិ ស៊ន អេលីត ស៊ន ដាវីននិង​ស៊ន សៀវម៉ី ​មានស្រុក​កំណើត​នៅ​ខេត្ត​កោះកុង។​ពួកគេ​រស់​នៅ​ក្នុង​ខណ្ឌ័​ឬស្សីកែវ រាជធានីភ្នំពេញ ជាមួយ​ម្តាយ​ដែល​ជា​មេម៉ាយ។​

នៅ​ឆ្នាំ​២០២៣ខាង​មុខនេះ​ ប្រទេស​កម្ពុជា​​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះការប្រកួត​SEA GAMEជាលើក​ដំបូង​​ បង​ប្អូន​ត្រកូល​ស៊នទាំង​៣ រំ​ពឹង​ថា​ពួក​គេ​នឹង​អាច​ជួយ​បណ្តុះ​បណ្តាល​​យុវជន​ជំនាន់​ក្រោយ​​​ឲ្យ​ឈាន​ចូល​ជា​កីឡា​ករ​អន្តរ​ជាតិ​​នៅ​ក្នុង​ការ​ប្រកួត​SEA GAMEនៅ​​កម្ពុជា​នេះ៕

Posted in Daily Life, Dear Dairy, Internship, The Only Me :D

~An undeniable dinner~

Often in life, I deny almost every inviting dinners especially when it comes to a BIG group joint dinner. I may volunteer for any events, and I reject the appreciate dinner after that. I don’t join a party after the semester ends. I skip joining the farewell party for any professors of mine. I disappear from school party at the end of the year or the party on new year day. I don’t often join my friends’ wedding (If they are not close enough). So does this time, the joint dinner with Big boss, colleagues and other internees.

Of course, i don’t like too crowded environment, I don’t like dress formally, I don’t like wearing make up and putting high heel, I don’t like talking to unknown persons, I don’t like greeting new people–saying M not sociable enough.

I, actually, was about to send an email to big boss and cc to my supervisor saying I don’t feel well, so I can’t join the dinner.

But what, while writing a reply, a second before sending the email, I’ve received a text from my supervisor to remind me to join that dinner. -_-

Such an undeniable dinner, so I dress up and join it. Delicious dinner, anyway 😀

Posted in Internship, Wish List, Work

~Interview with BIG Boss~

Interview with BIG Boss

40 mins goes fast

Thanks for all supporting and recommending Supervisor(s)

“I already do best my part, another 50% is you yourself needs to impress him,” said supervisor

There is always him guide my ways.

#FeelingBless

Life is all about Process and Progress.

It’s quite competitive, Let’s say YES to challenges