Posted in ប្រចាំ​ថ្ងៃ, ពិភព​មនោសញ្ចតនា, The Only Me :D

~HERE & NOW~

កត្តាដែលជំរុញឲ្យចង់បង្កើតBlog ផ្ទាល់ខ្លួនដោយសារតែចង់សរសេរគ្រប់យ៉ាងទាក់ទងទៅនឹងជីវិតខ្លួនឯង ជាអាទ៍ បទពិសោធន៍ជីវិត (ទាំងដែលមកដល់ថ្ងៃនេះមិនទាន់មានអ្វីដែលអស្ចារ្យនៅឡើយ) ការគិត ទស្សនៈ ចំណូលចិត្ត ការស្រមើលស្រមៃ អារម្មណ៍ សកម្មភាពប្រចាំថ្ងៃ និងប្រវត្តិរូបផ្ទាល់ខ្លួនជាដើម។

ឬអាចនិយាយបានថាBlog មួយនេះគឺរៀបរាប់អំពីឆាកជីវិតពិតមួយនៃតួអង្គស្រីម្នាក់នៅក្នុងប្រលោមលោកមួយដែលបានក្លាយជាការពិត ថ្វីបើតួអង្គស្រីម្នាក់ពុំមានអ្វីលេចធ្លោគួរឲ្យកត់សម្គាល់ តែគ្រប់យ៉ាងសុធតែជាការពិត។

ម្យ៉ាងទៀត ក៏មិនចង់ឲ្យជីវិតមួយនៅនឹងបញ្ចប់ទៅដោយស្ងៀមស្ងាត់ទៅតាមពេលវេលាផងដែរ ហោចណាស់នឹងមានមនុស្សមួយចំនួនអាចនឹងបានអានវាដោយចៃដន្យតាមរយៈGoogle ក៏ថាបាន ឬចាត់ទុកថាជាការអានប្រលោមលោកមួយទៅចុះ។

ហើយBlogនេះ លេចចេញជារូបរាងពិតប្រាកដ គឺបន្ទាប់ពីមើលរឿងភាគ”គូរស្នេហ៍ប្រែចិត្ត” (CTN TV 2009)។ ក្នុងរឿងនេះ តួឯកស្រីតែងតែសរសេរកំណត់ហេតុឋានសួគ៌របស់ខ្លួនទៅកាន់មនុស្សដែលគេស្រលាញ់ នៅក្នុងLaptopរបស់នាង។

នេះជាសម្រង់អត្ថន័យខ្លះពីក្នុងកំណត់ហេតុរបស់តួស្រី៖

1. “កំណត់ហេតុឋានសួគ៌     ………. ថ្ងៃទី1385 ដែលបងចាកចេញទៅ……..”

2. “កាលនោះយើងបានទិញត្រីមួយគូមកចិញ្ចឹមជាមួយគ្នា បន្ទាប់មកត្រីឈ្មោលក៏ស្លាប់បាត់ អូនមើលឃើញពីភាពឯកា ទុក្ខព្រួយ ភាពឈឺចាប់ របស់ត្រីញី ។ អូនមិនដាច់ចិត្តមើលឃើញពីភាពឯកា និងភាពឈឺចាប់របស់វា អូនក៍សម្រេចចិត្តយកវាទៅលែងក្នុងទឹក។

ពេលនេះអូនក៏ដូចជាត្រីញីនោះដែរ បើពេលនេះបងអាចមើលឃើញពីការឈឺចាប់របស់អូន តើបងនឹងមានអារម្មណ៍ដូចកាលនោះខ្ញុំមានចំពោះត្រីដែរទេ??? ”

3.”តាំងពីតូចមកខ្ញុំមានគោលដៅច្រើនណាស់។ ដំបូងចង់គូសរូប បន្ទាប់មកចង់ធ្វើជាគ្រូបង្រៀន ក្រោយមកគឺវិស្វករ …… តែចង់ក្រោយនៅតែចង់ធ្វើជាអ្នកគូសរូប។ តែបន្ទាប់ពីគេចាកចេញទៅ ពេលនេះខ្ញុំចង់ធ្វើជាអ្នកវិទ្យាសាស្រ្ត។ ហេតុអ្វី?

ពីព្រោះ បើខ្ញុំអាចធ្វើជាអ្នកវិទ្យាសាស្រ្ត ខ្ញុំនឹងង្កើតម៉ាស៊ីនបង្វិលពេលវេលាថយក្រោយ ហើយខ្ញុំនឹងទៅរស់នៅក្នុងអតីតកាល។”

**** Writing is magic; once something is written and published; people read and learn from it for better decision and better future.

**** Another reason that this blog is about Miracle Diary is that I just trust Miracle, it helps sth not mean to happen to happen. Every single moment of life, Miracle does happen somewhere, someone.  Or Miracle is the other name of “Hard Working”. Miracle helps me Stay Strong & Be Positive ^^

**** The Blog keeps recalling my memory; it tells who I am, where I am , what I want and I have been through.

**** I hope you enjoy reading it… and pls kindly apology my broken English and mess up texts… Lol

Love ^^

Me

Advertisements

Author:

Exploring the corners of the global is my goal. Adventure and Travel are my favorite. Passionate in experiencing something new is my personality. នៅក្នុងចិត្តគេ វត្តមានខ្ញុំមិនសំខាន់ ខ្ញុំសុខចិត្តគ្មានវត្តមាន បើឲ្យសម្តែងត្រឹមតែជាតួរង សុខចិត្តធ្វើជាទស្សនិកជន។ *** Welcome to my Random Dairy Life ***

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s