អ្នក​ម្តាយ

អ្នក​ម្តាយ​ ខ្ញុំ​ស្រឡាញ់​អ្នក​ម្តាយ​ព្រោះ
ក្តី​ស្រឡាញ់​នេះ​ជា​មនោសញ្ចេតនា​ពី​ធម្មជាតិ​ដ៏​ជ្រាល​ជ្រៅ​ផុស​ចេញ​ពី​ក្រអៅ​បេះដូងដែល​ពិបាក​នឹង​បកស្រាយ​ឲ្យ​បាន​ច្បាស់​លាស់​
ហើយ​វា​ត្រូវ​បាន​បណ្តុះ​បណ្តាល​បន្តិចម្តងៗ
តាំង​ពី​ថ្ងៃ​ដែល​ខ្ញុំ​បាន​ចាប់​កំណើត​មក​លើ​ពិភពលោក​ដ៏​កក់​ក្តៅ​មួយ​នេះ។
អ្នក​ម្តាយ​បាន​ពរពោះ​អស់​រយៈកាល​ប្រមាណ​៩ខែ​ ភ្ជាប់​ជាមួយ​ការលំបាក​ឥត​ឧបមា។
ក្តី​ស្រឡាញ់​​របស់​អ្នក​ម្តាយ​ មិនមែន​ផ្តល់ឲ្យ​តាម​រយៈទឹក​លុយ​
និង​សំភារៈនិយម​ទេ តែ​ជា​ការ​ផ្តល់​នូវ​ការ​ចិញ្ចឹម​បីបាច់​ ថែរក្សា​
និង​ផ្គត់​ផ្គង់​​ទាំង​សម្ភារៈនានា និង​ថ្លៃ​សិក្សា​សមរម្យ​ អម​ដោយក្តី​ស្រឡាញ់​និង​ការ​យកចិត្ត​ដ៏​កក់​ក្តៅ​ឥត​ព្រំដែន
ដែល​គ្មាន​​ឯកតាអ្វី​អាច​វាស់​ និង​ប្រៀប​ធៀប​បាន​ឡើយ។​ គាត់​ជា​អ្នក​ម្តាយ​​ដ៏រឹង​មាំ​​ម្នាក់​
ដែល​បាន​ដើរតួ​ និង​បាន​បំពេញ​តួនាទី​ជាម្តាយ​ផង ជា​ឪពុកផង​ក្នុង​ពេល​តែមួយ​
ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូនៗទាំង​៧នាក់តែ​ម្នាក់ឯង
បន្ទាប់ពី​លោក​ឪពុក​បាន​ចាកចេញ​ទៅ​កាន់​ពិភព​មួយ​ផ្សេងទៀត។ សំពាធ​មួយ​នេះ​
ពិត​ជា​ធ្ងន់​ពេក​ហើយ​សម្រាប់​អ្នក​ម្តាយ ​ឬ​អាច​និយាយ​បាន​ថា​សំពាធ​នេះ​ស្ទើរ​តែ​ធ្វើ​ឲ្យ​គាត់​គ្មាន​ខ្យល់​ដក​ដង្ហើម
តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ អ្នក​ម្តាយ​ពុំ​មាន​ចេតនា​បោះបង់​ចោល​នូវសំពាធ​នេះ​ឡើយ​ ​
តែ​គាត់​សុខ​ចិត្ត​ស្ពាយ​វា​ឆ្លង​កាត់​​មហា​សមុទ្ទ​នៃ​ការ​លំបាក​មួយនេះ
រហូត​ដល់ពួកយើង​បាន​ជួប​នូវ​កូន​កោះ​នៃ​សុភមង្គល​ដោយ​បាន​ផ្គត់ផ្គង់​រហូត​ដល់​ពួក​យើង​​អាច​បញ្ចប់​កម្រិតបរិញ្ញាបត្រ​នៅ​ឯ​មហាវិទ្យល័យ
និង​មាន​លទ្ធភាព​ សមត្ថភាព​អាច​ជួយ​ខ្លួន​ឯង​បាន​គ្រប់ៗ​គ្នា។
អ្នក​ម្តាយ​ហាក់​ដូច​ជា​បាន​ប្តូរ​ជីវិតរបស់​ខ្លួន​ គ្រាន់​តែ​ដើម្បី​ប្តូរ​នឹង​ភាព​ជោគជ័យ
និង​សុភមង្គលរបស់​ពួក​យើង
ហើយ​នេះ​គឺ​ជា​តម្លៃ​តប​ស្នង​តែ​មួយ​គត់​ដែល​គាត់​រំពឹង​ទុក។ ពិត​ជា​មហិមា​ខ្លាំង​ណាស់​
ស្តាប់​ទៅ​ដូច​ជា​រឿង​ភាគ​កំសត់​មួយ ដែល​បង្គប់នូវអព្ភូតហេតុ
និង​អភិនិហាមិនគួយ​ឲ្យ​ជឿ
តែ​នេះ​ជា​ជីវិត​នៃ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​និង​គោរព​របស់​ខ្ញុំ។ ជា​ការពិត​ណាស់ “ ជីវិត​គឺ​ជា​ប្រលោម​លោក​ដែល​បាន​ក្លាយជា​ការពិត”។ ក្តី​ស្រឡាញ់​របស់​អ្នក​ម្តាយ​ចំពោះ​កូន​
ជា​ក្តី​ស្រឡាញ់​និង​ការ​លះបង់​ដែល​គ្មាន​ទី​បញ្ចប់។

 

ខ្ញុំ​ស្រឡាញ់​អ្នក​ម្តាយ​
ពី​ព្រោះ​អ្នក​ម្តាយ​គឺ​ជា​អ្នក​ម្តាយ​របស់​ខ្ញុំ​ដ៏​ពិត​ប្រាកដ​
ហើយ​គាត់​ជា​មូលហេតុ​តែ​មួយ​គត់​ដែល​ខ្ញុំ​ស្រឡាញ់​គាត់។ ខ្ញុំ​សរសេរ​អត្ថបទ​នេះ
ស្រប​ពេល​ជាមួយ​នឹង​ទឹក​ភ្នែក​​ដែល​កំពុង​ហូរ​ចេញ​ពី​បេះ​ដូង
ដោយសារ​តែ​ការ​លះបង់​ដ៏​មហិមា​របស់​អ្នក​ម្តាយ​កន្លង​មក។

 

គោលដៅ​ជីវិត​របស់​ខ្ញុំ​តែ​មួយ​គត់​គឺ
“សុភមង្គល និង​ភាពជោគជ័យ​ដែលដើរ​ទន្ទឹម​គ្នា”។ ប៉ុន្តែ​អត្ថន័យ​ និង​រូបភាព​នៃ​គោលដៅ​នេះ ខ្ញុំ​សូម​គូស​វាស​
និងផាត់ពណ៌ដោយ​ខ្លួនឯង។ ខ្ញុំនឹង​ព្យាយាម​ជ្រើសរើស​យកពណ៌​ដែល​ស្អាតៗ
ការចងចាំដ៏រីករាយ និង​អនាគត​ដ៏​ស្រស់បំព្រង​ទៅ​ដាក់​បញ្ចូលទៅ​ក្នុង​រូបភាពនេះ។
ហើយ​រូបភាព​ដែល​គូស​រួច​ដ៏ឥត​ខ្ចោះ​នេះ នឹង​ក្លាយ​ជា​អំណោយ​ដ៏​ល្អ​បំផុត​
សម្រាប់​អ្នក​ម្តាយ​នាពេល​ណា​មួយ​ពិត​ប្រាកដ៕​

ម៉ាក់, កូន​ស្រឡាញ់​ម៉ាក់​

អ្នកម្តាយ <3<3<3  🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s