ពិភព​នៃ​មនោសញ្ចេតនា​

World of Heart 🙂

ពិភពនៃមនោសញ្ចេតនា  (មគ្គុទេសក៍ផ្លូវចិត្ត)​​

 

  • ជីវិតដូចជាការសរ​សេរតែងសេចក្ដី​​​ដូច្នោះដែរទោះបីជាជ្រើសយកផ្លូវមួយណាក៏
    អាចទទួលបាន ជោគជ័យដែរ​ សំខាន់ថាតើយើងចេះរៀបចំដំនើរជីវិតរបស់ខ្លួនដោយរបៀបណា។
  • យើងជាជាងចំលាក់
    ឆ្លាក់ដំនើរជីវិតដោយខ្លួនឯង។
  • បើស្ទាក់ស្ទើរក្នុងការចាប់ផ្ដើមធ្វើអ្វីមួយមានន័យថាអ្នកបានបោះបង់វារួចបាត់ទៅហើយ។
  • ចូររីករាយនឹងជីវិតកុំធ្វើការប្រៀបធៀបជាមួយ
    អ្នកដ៏ទៃ។
  • ភាពជាសិស្សល្អរៀនពូកែរបស់អ្នកកំពុងរង់ចាំ អ្នកកុំពន្យាពេលតទៅទៀតអោយសោះ                                                                 បើមិនអ​​​​​​​​​ញ្ចឹងទេអ្នកនឹងបាត់បង់ឱកាស និង​​​​​លទ្ធផលដ៏ល្អរបស់អ្នកមិនខាន។
  • ភាពរីករាយបំផុតក្នុងជីវិតគឺកំពុងតែធ្វើអ្វីដែលអ្នកដ៏ទៃនិយាយថាអ្នកមិនអាចធ្វើបាន។
  • ការបរាជ័យគ្រាន់តែជាលទ្ធផលអវិជ្ជមាន
    តែគ្រប់គ្នាគិតថាខ្លួនចាញ់ហើយលែងព្យាយាមតទៅទៀត។ ពាក្យថា ”ខ្ញុំមិនអាចធ្វើបាន” គឺជា
    ការសន្និដ្ធានផ្ដេសផ្ដាសមួយប៉ុណ្ណោះ។
  • មិនអាចកែប្រែលទ្ធផលអាក្រក់របស់ម្សិលមិញបានមែនទេ? សូមនៅជាមួយបច្ចុប្បន្ន……

ថ្ងៃនេះ! អ្វីដែលអាចធ្វើបានគឺ…មិនធ្វើអោយថ្ងៃនេះនិងថ្ងៃស្អែកឈឺចាប់ដូចកាលពីម្សិលមិញ។

  • មនុស្សមិនសូវយកចិត្តទុកដាក់លើពេលវេលាដូចវត្ថុផ្សេងទេ
    ពេលវេលាដែលកន្លងផុតទៅមាន ន័យថាយើងបាត់បង់វាជារៀងរហូត។
  • ការសិក្សានិងការធ្វើការងារដូចជាការប្រកួតកីឡាអូឡាំពិចដែរ

មនុស្សមួយភាគតូច​ជាអ្នកចូលរួម​ការប្រកួតឯមនុស្សមួយភាគធំ គ្រាន់តែជាទស្សនិកជន។

  • ជីវិតគឺជាប្រលោមលោកដែលបានក្លាយជាការពិត។
  • ជោគជ័យមានដល់ក្រុមណាដែលមានគ្នាច្រើនប៉ុន្តែមានចិត្តតែមួយ។
  • ខ្ញុំដើរទៅមុខសំដៅទៅគោលដៅខ្ញុំ មិនធ្វេសប្រហែស ​មិនបត់បែនមិន ស្ដាយក្រោយ………។
  • ដឹងទេថាហេតុអ្វីទើបលើលោកនេះពោរពេញទៅដោយជំលោះ?
    នោះក៏ព្រោះតែមនុស្សមិនចេះរកចំនុចកណ្ដាល។
  • នៅមានវត្ថុល្អៗជាច្រើនទៀតដែលអាចកើតឡើងដោយចៃដ្យនសូម្បីតែក្នុងវិនាទី
    ចុងក្រោយ​នៃ​ជីវិតក៏ដោយ។
  •  ក្នុងពិភពដ៏ស្រស់ស្អាតលោកមួយនេះមិនមានអ្វីដែលល្អអាក្រក់នោះទេ

ប៉ុន្តែសុទ្ធតែមកពី​ការគិត​ទើបបែងចែកនូវរឿងទាំងនេះ។

  •  គ្មានពាក្យថាចាញ់ទេសំរាប់អ្នកដែលនៅតែចូលរួមការប្រកួតប្រជែង……។
  •  មនុស្សគួរតែមានចំណង់សំរាប់គោលដៅរបស់ខ្លួនខ្លាំងដែលអាចធ្វើឲ្យស្ពឹក

នៅពេលការឈឺចាប់ក្នុងកំឡុងភាពបរាជ័យតាមមក៕

🙂   🙂    🙂      🙂

ពិភពនៃមនោសញ្ចេតនា  🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s